អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។

ផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត សំរាប់ហូបរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ»។

អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា អតិថិជនរបស់ខ្ញុំទាំងអស់ដែលខ្វះខាត និងសំណង់យឺតយ៉ាវសូមបំពេញព័ត៌មានដើម្បីទទួលបានអង្ករហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ អាចជួយបានទាំងកសិករ និងបន្ធូរបន្ទុកដល់អតិថិជនរបស់បុរីឡេណាវ៉ាត្រាទាំងអស់ខ្លះ។

អ្នកឧកញ៉ាដែលតែងតែចូលរួមជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទីរូបនេះ បានអំពាវនាវដល់បងប្អូនដែលចង់ជួយកសិករយើងអាចចូលរួមជាមួយគ្នាបាន រួមគ្នាជួយជាតិ និងប្រជាជនយើង៕

Leave a Reply

Your email address will not be published. Required fields are marked *