ស្របពេលដែលប្រជាកសិករខ្មែរកំពុងប្រឈមរឿងកសិផលស្រូវដែលប្រមូលបានហើយ ប៉ុន្តែគ្មានទីផ្សារ និងលក់ទទួលបានតំម្លៃថោក កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរី
មន្ត បានប្រកាសជួយទិញស្រូវពីប្រជាកសិករចំនួន៥០តោន ដើម្បីជាជួយសម្រួសដល់កសិករ និងសម្រាប់ចែកជូនបងប្អួនដែលមានការខ្វះខាត ។
ដោយកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសនៅលើបណ្ដាញសង្គមថា «ខ្ញុំបាទព្រាបសុវត្ថិ និងភរិយា សូមចូលរួមចំណែកទិញស្រូវពីអ៊ំពូមីងកសិករចំនួន៥០តោន ដើម្បីផ្ដល់ជូនអ៊ំពូមីងបងប្អូន ដែលកំពុងខ្វះខាត ។ ចូលរួមជួយបន្ដដើម្បីផ្ដល់ស្នាមញញឹមប្រជាជនខ្មែរទាំងអស់គ្នា ។
ដូចគ្នានេះដែរម្ចាស់បទ «Call Me papa» ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសនៅបណ្តាញសង្គមមុនបន្តិចថា «ខ្ញុំបាទ ខេមរៈ សិរីមន្ត និងភរិយា សូមប្រកាសទិញស្រូវ ៥០ តោនដើម្បីចែកជូនដល់បងប្អូនពូមីងដែលមានការខ្វះខាត ដោយក្តីគោរពនឹងស្រលាញ់» ។ មិនតែប៉ុណ្ណោះឧកញ៉ា ខេមរៈ សិរីមន្ត អំពាវនាវ ដល់ទៅបងប្អួនខ្មែរទាំងអស់ ជួយគ្នាបន្តិចម្នាក់នោះប្រជាកសិករ និងធូរស្រាល ។
តាមរយៈទង្វើដ៏ល្អប្រពៃពីសំណាកកំពូលតារាចម្រៀងទាំងពីរដួងខាងលើ កំពុងទទួលបានការសារទរ និងកោតសរសើរយ៉ាងខ្លាំងសំណាក់មហាជន ជាពិសេសក្នុងពេលដែលបងប្អូនប្រជាកសិករកំពុងជួបការលំបាកនៃការធ្លាក់ចុះនៃតំម្លៃស្រូវ ៕