ផ្ទុះការសរសើរម្ចាស់មកុដ Miss Universe 2021 ងិន ម៉ារ៉ាឌី បន្ទាប់ពីបានទម្លាយរឿងនេះ

អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការកោតសរសើរគ្រប់គ្នាបន្ទាប់បានបង្ហាញនូវសន្តានចិត្តដ៏ល្អប្រពៃរបស់នាង ដែលប្រកាន់ខ្លួនជាធ្លាប់ជាបរវកញ្ញាចក្រវាឡកម្ពុជា សុខចិត្តជិះ PassApp ប៉ះចំអ្នករត់ PassApp យកកូនតូចមកតាមជាមួយ​ ។

តាមរូបភាពជាមួយក្មេងប្រុសម្នាក់ដែលកំពុងនៅផ្នែកខាងក្រោយនៃ PassApp ដែលអ្នកនាង ងិន ម៉ារ៉ាឌី បង្ហោះនៅបណ្តាញសង្គមនោះ អតីតបវរកញ្ញាចក្រវាឡកម្ពុជា រូបនេះបានលើកឡើងថា៖ “រៀងរាល់ព្រឹកខ្ញុំតែងជិះ PassApp ទៅរៀននៅសាលាក្រចក ព្រោះបើជិះឡានវាស្ទះពេក តែព្រឹកនេះជិះចំ PassApp ពូម្នាក់គាត់យកកូនមកតាម គាត់ថាសុំទោសក្មួយដែលយកកូនមកព្រោះអត់មានអ្នកមើល កុំប្រកាន់អី ខ្ញុំថាមិនអីទេពូ ខ្ញុំយល់ ពូហ្នឹងគាត់ថាព្រោះភ្ញៀវខ្លះគេប្រកាន់មិនជិះទេ ខ្ញុំក៏តបវិញថា កុំភ័យពូ ជីវិតខ្ញុំសាមញ្ញណាស់ មិនចេះប្រកាន់ច្រើនទេ សំខាន់កូននោះហៅអោយអង្គុយជិតខ្ញុំគ្នាអត់ហ៊ាន”។

ក្រោយឃើញបែបនេះអ្នកគាំទ្រជាច្រើនក៏បានកោតសរសើរទឹកចិត្តអ្នកនាង ងិន ម៉ារ៉ាឌី ម៉ារ៉ាឌី មិនចេះប្រកាន់ច្រើន និងថានាងជាមនុស្សជាមនុស្សរួសរាយ មិនឆ្មើង ចូលចិត្តអោយគេសប្បាយ ទោះបីជាពេលនេះ អ្នកនាងហាកឡើងខ្ពស់ជាងមុន ក៏ដោយចរឹកគឺនៅដូចដើមមិនផ្លាសប្តូនោះទេ រីខ្លះទៀត ក៏បានលើកឡើងបែលេងសើច ថាក្មេងប្រុសម្នាក់នោះពិតជាមានសំណាង បានជួបជិះ  PassApp ជាមួយ Miss Universe Cambodia ខណៈមនុស្សចង់ជួបមិនបានជួបផង ។ ទោះបីជាមានការលើកឡើងបែបនេះក្តី នាង ងិន ម៉ារ៉ាឌី ឆ្លើយតបទៅអ្នកគាំទ្ររបស់ តាមរយៈកាខមិនវិញ ថាប្រកាន់អីនោះទេ ព្រោះតែនាងយល់ពីទុក្ខលំបាករបស់ម្នាក់ៗ  ណាមួយទៀតនាងចូលចិត្តភាពសាមញ្ញ ហើយមិនដែលតាំងខ្លួនជាបរវកញ្ញានោះទេ ។

សូមរំលឹកថា អ្នកនាង ងិន ម៉ារ៉ាឌី ជាអតីតបវរកញ្ញាចក្រវាឡកម្ពុជាមួយរូបដែលបានកាន់ទង់ជាតិកម្ពុជា និងវប្បធម៌អរិយធម៌ខ្មែរជាច្រើនទៅបង្ហាញនៅលើឆាកអន្តរជាតិ ។ នាងត្រូវបានប្រជាជនខ្មែរ ជាពិសេសអ្នកនិយមគាំទ្របវរកញ្ញាកម្ពុជា Miss Universe ជាច្រើនស្រលាញ់ និងគាំទ្រតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាការផ្ដល់ទស្សនៈល្អៗ និងគំរូល្អជាច្រើននៅលើបណ្ដាញសង្គម ។ ក្រៅពីនេះ ងិន ម៉ារ៉ាឌី ក៏ជាបវរកញ្ញាខ្មែរមួយរូបដែលតែងតែបញ្ជ្រាបកុំឱ្យមានការរើសអើងលើអ្នកដែលស្រលាញ់ភេទដូចគ្នាផងដែរ ។

យ៉ាងណាមិញក្រោយបញ្ចប់បេសកម្ម ក្នុងនាមជាបរវកញ្ញាតំណាងឱ្យកម្ពុជា អតីត រវកញ្ញាចក្រវាលកម្ពុជា អ្នកនាង ងិន មារ៉ាឌី ក៏បានសម្រេចដឹងដៃ លោក វណ្ណ ណូរ៉ាទិត្យ ដែលជាអនិកជន ខ្មែររស់នៅអាមេរិក ចូលរោងជ័យកាលពីថ្ងៃទី២ មេសា ឆ្នាំ ២០២៣ កន្លងទៅ ។ ក្រោយរៀបការ ងិន ម៉ារ៉ាឌី ក៏ទទូលបានកូនស្រីម្នាក់ ដែលជាតំណក់ជាឈាមរួមគ្នាជាមួយស្វាមី ខណៈបច្ចុបប្បន្ន អ្នកនាង ងិន មារ៉ាឌី កំពុងរស់នៅជាមួយស្វាមី និង កូនស្រី យ៉ាងមានសុភមង្គល ៕

Leave a Reply

Your email address will not be published. Required fields are marked *