ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. ហៅថា «ធីស៊ីអេមស៊ី (TCMC)» ជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បាននាំមកជូនព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ថេរ៉ា ស្ទ័រថ្មី ប្រណិតកម្រិតកំពូលសម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ហួត គីមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “យើងពិតជាមានក្តីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត Nissan TERRA SPORT ថ្មីគឺជាធ្វើ បច្ចុប្បន្នភាពថ្មីចុងក្រោយបំផុតចំពោះត្រកូល SUV លំដាប់ថ្នាក់ខ្ពស់របស់យើង ។ វាត្រូវបានរចនាឡើងសម្រាប់ គ្រួសារដែលចូលចិត្តស្វែងរកដំណើរកម្សាន្តបែបផ្សងព្រេង និងល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុងប្រចាំថ្ងៃ។ បំ ពាក់ដោយមុខងារពិសេសៗប្រកបដោយភាពច្នៃប្រឌិត ផ្តល់ភាពងាយស្រួល និងបច្ចេកវិទ្យាទំនើបៗ ផ្តល់នូវទំនុក ចិត្តក្នុងការបើកបរ ។
រថយន្ត Nissan Terra Sport ថ្មីត្រូវបានរចនាឡើងវិញជាមួយការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅ និង យ៉ាន់ឌ័រ ពណ៌ខ្មៅថ្មី ដែលជួយបង្កើនសោភ័ណភាពរួមរបស់វាឱ្យកាន់តែស្រស់ស្អាត បែបស្ទ័រ។ ផ្នែកខាងក្នុងក៏ត្រូវរតុបតែង ដោយពណ៌ខ្មៅទាំងអស់ផងដែរ វាបានបន្ថែមភាពទាក់ទាញដល់រថយន្ត SUV លក្ខណះគ្រួសារមួយកម្រិតទៀត។ វាគឺសមិទ្ធផលដ៏ល្អឥតខ្ចោះនៃ DNA ប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុននីសាន់ ដែលប្ដេជ្ញាផ្តល់ជូនអតិថិ ជននូវរថយន្ត ដែលមិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់របស់នីសាន់សម្រាប់ការបើកបរប្រកបដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរចនាដិតខ្មៅរលោង និងទាន់សម័យដែលទាក់ទាញភ្នែកអ្នកទ ស្សនាផងដែរ ។
រថយន្ត Nissan Terra Sports ស៊េរីថ្មីនេះត្រូវបានពង្រឹងដោយគ្រឿងបន្ថែមបែបស្ទ័រដែលមានដូចជា៖
ប៉ាណាមុខពណ៌ខ្មៅ
រចនាបែបហ្គ័រខ្មៅរលោងចាប់ពីផ្នែកខាងមុខរហូតដល់កាងខាងក្រោយ
ស៊ុមកាងមុខខាងក្រោម និងស៊ុមកាងក្រោយខាងក្រោមខ្មៅរលោង
អំពូលកាត់អ័ព្ទតុបតែងដោយពណ៌ខ្មៅ
កញ្ចក់ទ្វារពណ៌ខ្មៅ
កាងលើដំបូលពណ៌ខ្មៅ
ដៃទ្វារពណ៌ខ្មៅ
បូឌា និងឈ្នាន់ជាន់ តុបតែងដោយពណ៌ខ្មៅ
អង់តែនរាងព្រុយត្រីឆ្លាមពណ៌ខ្មៅ
កាងក្រោយពណ៌ខ្មៅ ទ្វារក្រោយ និងកាងលើទ្វារក្រោយពណ៌ខ្មៅ
ផ្នែកខាងក្នុងរចនាបែបស្ទ័រខ្មៅរលោង យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ១៨ អ៊ុញ
ម៉ាស៊ីន Turbo-charged ជាមួយប្រព័ន្ធកាពីតាស
រថយន្ត Nissan Terra Sport បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.5L Turbocharger 4ស៊ីឡាំង ដែលអាចផលិត បានកម្លាំង 190 សេះ និងកម្លាំងរមួល 450Nm ដែលផ្តល់នូវការបង្កើនល្បឿនដ៏ល្អបំផុតនៅក្នុងថ្នាក់របស់វា។ បំ ពាក់ដោយប្រអប់លេខ 7 វគ្គអូតូ និង 7 ដៃធានាបាននូវការបើកបររលូន ម៉ាស៊ីនខ្លាំង ជាន់ស្ទុះ ប្រសិទ្ធភាពក្នុងការ បង្កើនល្បឿនលឿន ។
បន្ថែមពីលើដំណើរការម៉ាស៊ីនខ្លាំងរបស់វា រថយន្តប្រភេទ SUV គ្រួសារប្រើប្រាស់ប្រព័ន្ធកាពីតាស 4X4 (4WD) ដែលអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរកាន់តែមានសមត្ថភាពក្នុងការធ្វើដំណើរផ្សងព្រេងកាន់តែច្រើន ដោយសារវាអាចប្តូរពីកាពីតាស4X4 (4WD) ទៅ (2H) ដោយប្រើប៊ូតុងនៅផ្នែក កណ្តាល។ ប្រព័ន្ធជើងក្រោមខាង ក្រោយ multi-link rear suspension ផ្តល់នូវការបើកបរកាន់តែរលូន និងស្ថេរភាពនៅលើផ្លូវកោង ផ្តល់នូវការធ្វើ ដំណើរដ៏រីករាយសម្រាប់អ្នករាល់គ្នានៅក្នុងរថយន្តប្រភេទ SUV លំដាប់កំពូល ។
ផាសុខភាព និងមុខងារពិសេស
រថយន្តនីសាន់ Terra Sport ថ្មីអនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្សងព្រេងគ្មានដែនកំណត់នៅ ក្នុងរថយន្តដ៏ប្រណីត ដែលត្រូវបានធ្វើឱ្យប្រសើរឡើងដោយផ្ទៃខាងក្នុងពណ៌ខ្មៅបែបស្ទ័រ បង្កើនផាសុកភាពនៅពេលបើកបរ ។
តាបឡូត្រូវបានតុបតែងដោយស្បែកពណ៌ខ្មៅដែលផ្តល់នូវភាពទំនើបទាន់សម័យ អារម្មណ៍ស្រស់ស្រាយ បំពាក់ មកជាមួយប្រព័ន្ធកម្សាន្តចាក់ចម្រៀងជាសម្លេងថាច់ស្គ្រីន ទំហំ 8 អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ។ វាត្រូវបានបំពេញបន្ថែមដោយប្រព័ន្ធបំពងសម្លេងម៉ាក Bose ដែលល្អបំផុត ចំនួន 8 គ្រាប់ ដែលផ្តល់នូវសម្លេងពីរោះរណ្តំនៅក្នុងរថយន្ត ខណៈដែលអ្នកដំណើរខាងក្រោយក៏អាចទទួលបាន ភាពសប្បាយ រីករាយជាមួយនឹងអេក្រង់កម្សាន្ត LCD ទំហំ 11 អ៊ីញ ដែលតភ្ជាប់ជាមួយខ្សែ HDMI ក្នុងអំឡុងពេលធ្វើដំណើរ ។
ប្រព័ន្ធការពារសុវត្ថិភាព 360 ដឺក្រេ របស់នីសាន់
រថយន្តនីសាន់ Terra Sport ថ្មីនេះបានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដែលអាចជួយដល់ការបើកបរក្នុង ស្ថានភាពផ្សេងៗ។ ប្រព័ន្ធការពារសុវត្ថិភាព 360ដឺក្រេ របស់នីសាន់ ផ្តល់នូវការការពារយ៉ាងពេញលេញ ដោយ បំពាក់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជា ប្រព័ន្ធតាមដានសុវត្ថិភាពជុំវិញរថយន្ត (IAVM) ប្រព័ន្ធផ្តល់សញ្ញា ពេលមានវត្ថុមានចលនានៅក្បែររថយន្ត (MOD) ដែលផ្តល់នូវទិដ្ឋភា ជុំវិញរថយន្តកាន់តែប្រសើរឡើង ខណៈដែល សេនស័រជំនួយចូលចតមុខក្រោយ ផ្តល់សញ្ញាព្រមានជាសម្លេងប៊ីបនៅពេលរថយន្តខិតជិតឧបសគ្គ រឺ ខិតជិតរថ យន្តដែលនៅក្បែរនោះ ។
រថយន្តនីសាន Terra Sport ថ្មីក៏បានបំពាក់មកជាមួយប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់រថយន្ត (TPMS) ដែល មិនត្រឹមតែបង្ហាញសម្ពាធសំបកកង់ក្នុងពេលជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដំណឹងដល់អ្នកបើកបរនៅ ពេលដែលសម្ពាធខ្យល់ធ្លាក់ក្រោមកម្រិតធម្មតា ។
វាក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធហ្វាំងដែលរួមមាន ប្រព័ន្ធការពារការជាប់គាំងហ្វាំង (ABS), ប្រព័ន្ធជំនួយហ្វាំងអេ ឡិចត្រូនិចជំនួយពេលជាប់ផុង (EBD) និង ហ្វាំងជំនួយបន្ទាន់ (BA)។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រង លំនឹងរបស់រថយន្ត (VDC) និងប្រព័ន្ធគ្រប់គ្រងការសណ្តោងរម៉ក(TCS) ដើម្បីធានាបាននូវស្ថេរភាពក្នុងគ្រប់ លក្ខខណ្ឌនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA)។ កញ្ចប់សុវត្ថិភាពដែលគ្របដណ្តប់ទាំងអស់ នេះ រួមបញ្ចូលពោងសុវត្ថិភាព SRS ចំនួនប្រាំមួយ ខ្សែក្រវាត់សុវត្ថិភាពការពារការប៉ះទង្គិច។
រថយន្តនីសាន់ មានបីជម្រើសពណ៌ ប្រផេះ សគុជ និងផ្កាយខ្មៅ ម៉ូឌែល Terra Sport មានតម្លៃ 63,000 ដុល្លារ ។
សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ថេរ៉ា ស្ទ័រថ្មីរបស់យើងខ្ញុំ ។
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/ ។