ខេត្តប៉ៃលិនឆ្នាំនេះដឹងតែកក្រើកជាមួយការប្រគំតន្រ្តីសង្រ្កាន្តដាហ្ស8H រៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីទេសចរខ្នាតយក្សរយៈពេលបីថ្ងៃពេញ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តដាហ្ស8Hរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក ខាន់ ជេមស៌ រួមជាមួយលោក គូម៉ា ,លោក Tempo Tris ,អ្នកនាង ខាត់ សួស្តី , លោក K-LA,ក្រុម YAL ,កញ្ញា អេមមី , កញ្ញា ធីតា ដាវីកា ,កញ្ញា NANA , លោក ពូ ,កញ្ញា Na Bee និងលោក Dora-SAKDA ដែលនឹងមកអង្រួញឆាកតន្រ្តីសង្រ្កាន្ត ដាហ្ស8Hឱ្យកក្រើករញ្ជួយដីតែម្តង ។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី14-15-16 ខែមេសា ឆ្នាំ2025 នៅទីតាំងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី ។ តារាចម្រៀងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមាក្នុហឱកាសចូលឆ្នាំខ្មែរនៅទឹកដីខេត្តប៉ៃលិន

កុំភ្លេចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕

Leave a Reply

Your email address will not be published. Required fields are marked *