រីករាយឆ្នាំថ្មីជាមួយ សង្រ្កាន្តកម្ពុជា នាតំបន់ Pub Street ខេត្តសៀមរាប ដែលរៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រយៈពេលបីថ្ងៃពេញ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកសៀមរាបរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តកម្ពុជា របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីសង្រ្កាន្ត កម្ពុជារបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក ខាន់ ជេមស៌ រួមជាមួយលោក គូម៉ា ,លោក Tempo Tris ,លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ ,លោក Nak Fake, លោក ជុំ លីណូ ,លោក វង្ស ថាណាន់ ,កញ្ញា អ៊ុក សុវណ្ណារី, កញ្ញា NANA , លោក ពូ ,កញ្ញា ឡុង លក្ខិណា កញ្ញា Na Bee និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលនឹងមកអង្រួញឆាកតន្រ្តីសង្រ្កាន្ត កម្ពុជា ឱ្យកក្រើករញ្ជួយដីតែម្តង ។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី14-15-16 ខែមេសា ឆ្នាំ2025 នៅទីតាំងសុីវុត្ថា សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តំបន់ Pub Street បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី ។ តារាចម្រៀងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមាក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិនៅទឹកដីខេត្តសៀមរាប។

កុំភ្លេចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕

Leave a Reply

Your email address will not be published. Required fields are marked *