ធ្លាយដំណឹងរឿងភ្លើង «ភ្លើងឆេះក្លឹបក្រោមដី» ចេញវគ្គថ្មីតែមិនមែន LD ផលិត កំពុងផ្ទុះការវែកញែក

ភាពយន្តរឿង ភ្លើងចេះក្លឹបក្រោមដី របស់ផលិតកម្ម LD ដែលដកស្រង់ចេញពីសោកនាដកម្មពិត ហើយទទួលបានជោគជ័យខ្លាំងក្នុងកំណត់ត្រាថ្មីនៃភាពយន្តរបស់ផលិតកម្ម ស្រាប់តែលេចឮដំណឹងនៃគ្រោងផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មីតែមិនមែនផលិតកម្ម LD ជាអ្នកផលិតនោះឡើយ ។

ស្របពេលដែលដំណឹងនេះត្រូវបានទម្លាយ និងចែកចាយ ក៏ស្រាប់តែផ្ទុះមតិវែកញែក និងមានការប្រតិកម្មពីសំណាក់សិល្បករ អ្នកនិពន្ធ ក៏ដូចជាផលិតករជាបន្តបន្ទាប់ ។ មតិខ្លះបានលើកឡើងថា ការផលិតវគ្គថ្មីនេះរបស់ផលិតកម្មមួយនោះ គឺជាបំពានកម្មសិទ្ធបញ្ញារបស់ផលិតកម្មLD ដែលម្ចាស់កម្មសិទ្ធិរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គ១ ។ ក្នុងនោះសូម្បីតែ លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD ផ្ទាល់មានការប្រត្តិកម្មផងដែរ ដោយក្នុងនោះលោក លៀក លីដា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំង ថែមទាំងព្រមានបកក្រាតមុខភាគីម្ខាងទៀតដែលត្រៀមនឹងផលិតវគ្គថ្មីនេះទៀតផង ។

ដូចគ្នាលោក ឌៀប សុវណ្ណតារា បុគ្គលល្បីឈ្មោះមួយរូបនៅក្នុងវិស័យភាពយន្តខ្មែរក៏បានលើកឡើង៣ចំណុចពាក់ព័ន្ធនឹងរឿងនេះផងដែរ ។ លោកសង្កត់ធ្ងន់ថា អ្នកមានសម្ថភាព កុំថាឡើយគិតពីសាច់រឿងកូពី សូម្បីតែស្រដៀងបន្តិចក៏គេមិនចង់អោយមានផង ផ្ទុយពីអ្នកគ្មានសម្ថភាព និងអ្នកចាំតែគេងចំណេញលើផលប្រយោជន៍អ្វីមួយ សាច់រឿង ទោះស្ថិតក្នុងរូបភាពណាក៏ដោយ វាជាដំណើររឿងកើតចេញពីវគ្គ១ សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល តួរអង្គ ទីតាំង ដំណើររឿង ជៀសមិនផុត ទោះរើសតួផ្សេងមកសម្តែងក៏ដោយ ។

សូមរំលឹកថា រឿង “ភ្លើងឆេះក្លឹបក្រោមដី” គឺជាសាច់រឿងមួយដែលបាន ដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង ក្នុងខេត្ត សៀមរាប កាលពីអំឡុងឆ្នាំ ២០២១ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ខណៈរឿងរ៉ាងភ្លើ ងឆេះក្លឹបក្រោមដី នេះដែរ តាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិត ឈ្មោះ សំណាង ដែលច្រៀងក្នុងក្លឹបនោះ ។

ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ផងដែរ ។

យ៉ាងណាពេលនេះ សាច់រឿងខាងលើក៏ និងត្រៀមផលិតថ្មីមួយទៀតដែលរៀបរាប់ពីប្រវត្តិស្នេហ៍របស់ សំណាង ដែលបានស្លាប់ដោយសាភ្លើងឆេះក្លឹបក្រោមដី ខណៈដំណឹងនេះកំពុងផ្ទុះការវែកញែក និងការប្រកម្មពីផលិតករ ម្ចាល់ផលិតកម្ម និងសិល្បករជាច្រើន ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *