បន្ទាប់ពីបានផ្លាស់ប្ដូរដៃគូស្នេហាពីម្នាក់ទៅម្នាក់នាពេលកន្លងមក តារាចម្រៀងលោក សុខ មេសា ហៅនាយ ចឺម ត្រូវបានមហាជនដាក់រហ័ស្សនាមថា ជាប្រុសសាវ៉ា។ ជាពិសេសក្រោយរឿងរ៉ាវស្នេហាជាមួយអ្នកនាង សេង សុឃីម កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការវែកញែក និងបានចោទប្រកាន់កាន់តែខ្លាំងចំពោះតារាចម្រៀងដែលមានប្រភពចេញពីអ្នកកំប្លែងរូបនេះ។ ទោះបីជាមានការចោទប្រកាន់ពីសំណាក់មហាជនយ៉ាងណា កន្លងមកក៏តារាចម្រៀងរូបនេះមិនដែលអើពើនោះឡើយ ដែលមើលទៅហាក់ដូចជារឿងធម្មតាសម្រាប់រូបគេ។
ទោះបីជាយ៉ាងណា នាយ ចឺម បានចេញប្រតិកម្មជាលើកដំបូងចំពោះការចោទប្រកាន់របស់មហាជន ដោយស្នើឲ្យបញ្ឈប់រាល់ការចោទប្រកាន់មកលើរូបនាយ ព្រោះគ្មាននរណាបានដឹងច្បាស់ពីស្ថានភាពរបស់ពួកគេ ក្រៅពីរួបពួកគេឡើយ ហើយនោះជារឿងស្នេហារបស់ពួកគេមិនបានទៅបំពុលសង្គមអ្វីឡើយ។ នាយ ចឹម បានលើកឡើងថា ៖ សូមបងប្អួនបញ្ឈប់ការជេខ្ញុំទៅ បងប្អួនដែលឃើញទៅបំពុលសង្គមទេ តើខ្ញុំបំពុលសង្គមពេលណា? អក្សរខ្មែរពាក្យល្អៗច្រើនណាស់ ហេតុអីបងប្អួនមិនសួរ និង សរសេពាក្យគូរសមខ្លះមោ ហេតុអ្វីចាំតែខមិនជេរដៀលខ្ញុំកប់ៗមាត់បែបបនេះ ទាំងដែលខ្ញុំមិនដឹងអ្វីផងបែរជាត្រូវគេជេរបែបនេះ” ។
(ដាក់ជាឃ្លីប….) នាយ ចឺម បន្តថា ខ្ញុំសដណាស់ ប៉ុន្មានថ្ងៃមកនេះ ព្រោះមើលឃើញការខមិនសម្រាបបងប្អួនមួយចំនួន ដែលបាននិយាយពីខ្ញុំនិងស្នេហារបស់ខ្ញុំ គាត់ដៀលថាខ្ញុំជាមនុស្សបំពុលសង្គម និងអ្នកខ្លះទៀត ដៀលថាជាមនុស្សសាវា មិនតែប៉ុណ្ណោះថែមទាំងបានដៀលដល់ពួជខ្ញុំថែមទៀត។ ក្នុងនោះដែរ នាយ ចឹម ក៏បានសង្កត់ធ្ងនថា ៖ ចុះសព្វថ្ងៃនេះពួជខ្ញុំបានទៅធ្វើអីបងឯងបានជាមកជេបែបនេះ ហើយបងប្អួនខ្លះទៀតចាំតែចូលមកជេមួយមុខគាត់ ហើយប្រូហ្វាលហ្វេសប៊ុក អត់ដែលមានរូបខ្លួនឯងទេ សទ្ធតែរូបសត្វឆ្កែ តែថាបើមនុស្សគេមិនដាក់រូបអញ្ចឹងទេ ។
នាយ ចឺម បានអះអាងនេះជាលើកទីមួយហើយសម្រាប់រូបលោក ដែលមានគេជេរប្រមាថច្រើនក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ។ នាយចឺម បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមិនអាក្រក់ដូចបងប្អួនមួយចំនួនដែលគាត់ជេរខ្ញុំនោះ ខ្ញុំមិនអាក្រក់ដល់ហ្នឹងឡើយ”។
សូមបញ្ជាក់ថា តារាចម្រៀងនាយ ចឺម ធ្លាប់បានឆ្លងកាត់បទពិសោធន៍ស្នេហាជាមួយអ្នករួមអាជីពសិល្បៈមួយចំនួនរួចមកហើយរហូតធ្វើឲ្យរូបគេជាប់ឈ្មោះជាបុរសសាវ៉ាទៀតផង។ ក្រោយក៏មកជំពប់ស្នេហ៍ជាមួយអ្នកមេម៉ាយសាច់ខ្ចី សេង សុខឃីម និងបានរក្សាចំណងស្នេហ៍មកដល់ពេលនេះ។ នាយ ចឺម ដែលម្សិលមិញនេះ ចេញមុខបកស្រាយទាំង ផ្ទុះកំហឹង ក្រោយរងពាក្យជេរប្រមាណមហាជនថា លោកជាមនុស្សបំពុលសង្គម។
ដោយឡែកចំពោះរឿងអាស្រូវស្នេហាបែកបាក់ជាមួយអ្នកមេម៉ាយកូនមួយ សេង សុខឃីម ត្រូវបានភាគីទាំងសងខាងអះអាងថា គ្រាន់តែជាការយល់ច្រឡំ និងកើតចេញពីការលេងសើច ព្រោះដឹងថា នារីជាសង្សារជាមនុស្សពូកែប្រចណ្ឌប៉ុណ្ណោះ។ ពេលនេះពួកគេជានាគ្នាវិញហើយ ថែមទាំងល្អុកល្អិនដូចពីមុន៕