ភ្នំពេញ៖ តារាចម្រៀងក្នុងក្លឹមរាត្រីរាងលូចល្អិត ក៏ល្បីដោយការស្លៀកពាក្យសិចស៊ីបញ្ចេញសាច់ដើមទ្រូងនាង រតនៈ ពិសី បានបង្ហាញអារម្មណ៍ខ្លាចរអារនឹងស្រមោលខ្លួនឯង ដែលថាខ្លាចបាត់បង់អាជីពសិល្បៈ។ ពេលនេះក៏ល្បីថា តារារាងតូចច្រឡឹងរូបនេះ កំពុងត្រៀមខ្លួន ទទួលយកការងារសិល្បៈថ្មី លើកាយវិការសិល្បៈស្រើបស្រាលផង ។

កាលពីពេលថ្មីៗនេះ នាង រតនៈ ពិសី ក៏បានបង្ហាញរូបថតសិចស៊ីយ៉ាងខ្លាំង ស្ទើនឹងលេចចេញចំណុចនៃកេរ្តិ៍ស្រ្តីនៅដើមទ្រូង ដោយភ្ជាប់សំណេររៀបរាប់ខ្លីថា «បើមានសង្សារម្តងទៀត ខ្ញុំនឹងធ្វើឲ្យគេសំណាងល្អដែលរើសខ្ញុំ។ ប៉ុន្តែពីការចាប់អារម្មណ៍ខ្លាំងនោះនាងក៏លុបរូបនោះចេញវិញយ៉ាងតក់ក្រហល់»។ ខណៈដែលនាងក៏បានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាងសម្រេចលុបរូបនេះថា «ខ្លាចក្រសួងបិទការងារសិល្បៈ»។ យ៉ាងណាក៏ដោយ នាង រតនៈ ពិសី ថ្មីៗនេះមិនត្រឹមតែកាន់ទទួលបានប្រជាប្រិយភាពពីការងារសិល្បៈចម្រៀងនោះទេ នាងក៏វិវឍ្ឍន៍ថែមមួយកម្រិតបន្ថែមដោយ ក្តាប់ការងារថ្មីទាំងសម្តែងនិងពិធីការិនីនៅទូរទស្សន៍ទៀតផង។ កញ្ញា រតនៈ ពិសី បានបង្ហាញឲ្យដឹងថា «ពេលនេះខ្ញុំកំពុងត្រៀមខ្លួនទទួលយកជំនាញ ពិធីការិនីនិងការសម្តែងភាពយន្ត ដែលខាងទូរទស្សន៍ក៏បានទាក់ទងហើយដែរ»។ពីការអះអាងនេះ កញ្ញា រតនៈ ពិសី ដែលគេស្គាល់ថា ជាតារាចម្រៀងក្នុងក្លឹមរាត្រីល្បីដោយការស្លៀកពាក់សិចស៊ី នាងក៏បានបង្ហើបថា ក្រៅពីត្រៀមខ្លួនធ្វើជាពិធីការនីនៅទទូរទស្សន៍ថោន ក៏ផលិតករថតភាពយន្តផ្សេង ទំនាក់ទំនង និងកំពុងចរចាតម្លៃសម្ដែងក្នុងភាពយន្តស្រើបស្រាលផងដែរ»។

ក្រោយការទន្ទឹងរបស់ទទស្សនិកជនចង់ឃើញពីការសម្ដែង របស់នាង រតនៈ ពិសី ឈុតឆាកស្នេហាក្ដៅសាច់ និងស្រើប ស្រាល ។ នាង រតនៈ ពិសី ក៏ប្រាប់ថា យ៉ាងណាការសម្តែងក្នុងឈុតនោះ ក៏មិនធ្វើឲ្យជ្រុលហួសហេតុពីដែនវប្បធម៌សិល្បៈភាពយន្តខ្មែរនោះដែរ »៕