ស្ងាត់ៗតែជោគជ័យ! អបអរស្រីស្អាត ហ្វាហ្វា ទិញឡានទំនើបខ្លាញ់គោជាកំពូល OFF ROAD JETOUR T2 PHEV
ក្រោយសម្រេចក្ដីស្រមៃសង់ផ្ទះថ្មីតម្លៃខ្ទង់សែនដុល្លារសម្រាប់រស់នៅជួបជុំអ្នកមានគុណនៅស្រុកកំណើត ពេលនេះស្រីស្អាត ហ្វាហ្វា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈស្ងាត់ៗទិញឡានទំនើបខ្លាញ់គោថ្មីសន្លាងមួយគ្រឿងទៀត ដែលគេស្គាល់ថាជាប្រភេទរថយន្ដ SUV ជំនាន់ថ្មី កំពុងល្បី និងពេញនិយមខ្លាំង JETOUR T2 PHEV ។

ការដែលស្រីស្អាត ហ្វាហ្វា សម្រេចចិត្តជ្រើសរើសកំពូលរថយន្ត OFF ROAD JETOUR T2 PHEV គឺដោយសារតែរថយន្ដដ៏ពេញនិយមមួយនេះមិនត្រឹមតែមានរាងស្អាតប្រណិតតែប៉ុណ្ណោះទេ តែក៏ធំទូលាយ តម្លៃសមរម្យ ជាពិសេសគឺសន្សំសំចៃ ដែលជួយដល់ការងារដ៏មមាញឹកក្នុងវិស័យសិល្បៈរបស់នាង ។


