ផ្អើល! Miss Universe Trans Cambodia 2023 កញ្ញា រ៉ូប៊ី ប៉ុនប៉ងចងកបញ្ចប់ជីវិត
នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូរបស់ម្ចាស់មកុដ Miss Universe Trans Cambodia 2023 កញ្ញា រ៉ូប៊ី បានប៉ុនប៉ងចងកធ្វើអត្តឃាតខ្លួនឯងពីលើអគារ ប៉ុន្តែមិនបានសម្រេច ដោយត្រូវបានគេជួយសង្គ្រោះទាន់ពេល។ ចំណែកមូលហេតុដែលធ្វើឱ្យបវរកញ្ញាភេទទី៣ រូបនេះ ព្យាយាមបញ្ចប់ជីវិតអាចបណ្ដាលមកពីការបាក់ទឹកចិត្ត ខណៈនៅលើគណនីហ្វេសប៊ុករបស់នាង មុនកើតហេតុបានបង្ហោះពាក្យពេចន៍ប៉ុន្មានម៉ាត់ថា «មួយរយះនេះផ្លូវចិត្តខ្ញុំមិនល្អទេ»៕